top of page

កំរង់ឡឹបក្លឹប

ស្ថិតនៅចំ​កណ្តាលនៃទីក្រុងភ្នំពេញ អារម្មណ៍ថ្មីបានបង្កើត​ឡើង ជីវិតនាពេលរាត្រីចាប់តាំងឆ្នាំ 2016—Club Love ។ ស្ថិតនៅពីលើភោជនីយដ្ឋាន ឌូផ្លិច ដ៏ពេញនិយម ទីកន្លែងនា​ពេលយប់ជ្រៅ​ដែលបានទាក់ទាញ ជាមួយនឹងថាមពលឆ្លង និងចង្វាក់ភ្លេងដែ​លមិនអាចទប់ទល់បាន។


កេរ្តិ៍ឈ្មោះរបស់ក្លឹបនេះបានកើនឡើង ខណៈដែលពួកយើងបានរៀបចំក្រុម DJ ល្បីៗ ដែលផ្តូលវេនគ្នា​លេងភ្លេង ដែលជំរុញឱ្យអ្នករាំកាន់តែសប្បាយ។ ដូចជា​ភ្លើង​ដែលកំពុងឆាបឆេះ ហើយមិនយូរប៉ុន្មាន Club Love ត្រូវបានគេទទួលស្គាល់ថាជាក្លឹបរាត្រីកំពូលមួយនៅក្នុងទីក្រុង។ បរិយាកាសដ៏រស់រវើករបស់ក្លឹបឡឹប​គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃតន្ត្រី ដែលផ្ដល់​ថាមពលខ្ពស់ ហើយភេសជ្ជៈដែលមានតម្លៃសមរម្យ និងបុគ្គលិកស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឲ្យភ្ញៀវគ្រប់រូបមានអារម្មណ៍ដូចជាជាផ្នែកមួយនៃគ្រួសារ។

បន្ថែមលើភាពទាក់ទាញទាំងនេះ ក្រុមដែលមកពី Mad Monkey បានចូលរួមនៅ Club Love ដែលនាំអោយហ្វូងមនុស្សចម្រុះជាតិសាសន៍ ​និងស្វែងរកការរំភើបចិត្តសម្រាប់រាត្រីនៃការផ្សងព្រេង។ ភាពសប្បាយរីករាយ ​សំណើច និងភាពស្និទ្ធស្នាលនៃក្រុមមនុស្សដែលបានចូលរួម  លាយឡំយ៉ាងរលូនជាមួយអ្នកចូលរួមថ្មី ដែលចង់ដឹងចង់ឃើញ បង្កើតបទពិសោធន៍ថ្មីៗ​ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដែលពាក់ព័ន្ធ។

នៅជាន់ក្រោម ភោជនីយដ្ឋាន ឌូផ្លិចក៏​ដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវមកក្លឹបផងដែរ។ ត្រូវបានគេស្គាល់ថាមានអាហារដ៏ឈ្ងុយឆ្ងាញ់ និងការជំរើសស្រាបៀរយ៉ាងច្រើន  ឌូផ្លិច​បានបម្រើការជាកន្លែងមុននិងពិធីជប់លៀងដ៏ល្អឥតខ្ចោះ ដែលមិត្តភ័ក្តិនឹងប្រមូលផ្តុំគ្នាដើម្បីបន្ថែមថាមពល មុនពេលឡើងទៅលើដើម្បីរាំពេលរាត្រី។

ចាប់តាំងពីបានបង្កើត ក្លឹបឡឹប ក៏បានពង្រឹងគុណភាពរបស់ខ្លួនជាកន្លែង​នាពេលរាត្រីរបស់ទីក្រុងភ្នំពេញ ដែលជាកន្លែងបង្កើតអនុស្សាវរីយ៍, មិត្តភាពត្រូវ​បានបង្កើតឡើង និងចង្វាក់នៃទីក្រុងដែល​រំជើបរំជួលគ្រប់ចង្វាក់។ វាមិនត្រឹម​តែជាក្លឹបរាត្រីនោះទេ។ វាជាសហគមន៍ដ៏រស់រវើកដែលឱបក្រសោបអ្នកគ្រប់គ្នាដែលបានចូលរួមផងដែរ។

bottom of page